Wednesday, March 03, 2010

ត្រីសូល៌​លើកំពូល​ប្រាសាទអង្គរ​វត្ត​​

​ការយល់ច្រឡំ​របស់ National Geographic Magazine

អំពី​ត្រីសូល៌​លើកំពូល​ប្រាសាទអង្គរ​វត្ត​

ទោះបីជា​សព្វថ្ងៃ សញ្ញា​ត្រីសូល៌​ដែល​ស្ថិតនៅ​លើ​តួ​ប៉​ម​នីមួយៗ នៃ​ប្រាសាទ​អង្គរវត្ត​ត្រូវបាន​បាត់បង់​ក្ដី ក៏ប៉ុន្ដែ​យើង​អាច​បញ្ជាក់​អំពី​វត្តមាន និង​រូបរាង​នៃ​គ្រឿង​តុបតែង​លំអ​ទាំងនោះ យ៉ាង​ជាក់ច្បាស់​តាមរយៈ​ការសិក្សា​ស្រាវជ្រាវ ដែល​ជា​ទំនៀម​ទំលាប់ ប្រពៃណី​ខ្មែរ​នា​សម័យអង្គរ ។​

​ថ្មីៗ​នេះ​មាន​សេចក្ដីរាយការណ៍​របស់​អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​ នៃ National Geographic Magazine ខែ​៧ ឆ្នាំ​២០០៩ តាមរយៈ​គំនូរ​មួយ​យ៉ាង​ធំ ដែល​មាន​ចំណងជើង​ថា ចក្រភព​ខ្មែរ​ភាពរុងរឿង​សម័យបុរាណ​នៃ​កម្ពុជា ។​

កំពូលតួប៉មប្រាសាទដែលមានសញ្ញា ត្រីសូល៌, ចម្លាក់បាយ័ន ស.វ.ទី១២ (១៩៩៣)
​ប៉ុន្ដែ​ជា​អកុសល ក្រុម​អ្នកស្រាវជ្រាវ​បាន​គូរ​និមិត្តសញ្ញា​ខាងលើនេះ ខុស​ពី​លក្ខណៈ​ដើម​ជា​ច្រើន​អន្លើ​ដោយហេតុថា ពួកគេ​មិន​បាន​ឈរ​លើ​មូលដ្ឋាន​ច្បាស់លាស់ ។ តាមពិត​ទៅ​គំនូរ​ត្រីសូល៌​នៅ​លើ​កំពូល​ទាំង ៥ អម​ជុំវិញ​កំពូល​កណ្ដាល​នៃ​ប្រាសាទអង្គរវត្ត ដែល​ពួកគេ​ទទួលស្គាល់ថា សាងសង់​ឡើង​សម្រាប់​ឧទ្ទិស​ដល់​ព្រហ្មញ្ញសាសនា​នោះ បែរជា​មាន​លក្ខណៈ​ដូច​កំពូលចេតិយ​វត្ត​ទៅវិញ ។ ហើយ​កំពូល​កណ្ដាល​នេះ​ទៀតសោត ក៏​ត្រូវ​បាន​គូរ​ឡើង​ដោយ​ខុស​ទំនង​ដែរ នោះ​គឺ​គេ​ឃើញ​មាន​សញ្ញា​ត្រីសូល៌​នៅ​ពីលើ​ភ្នំ ។ តើ​លើ​មូលដ្ឋាន​អ្វី​បានជា​យើង​ហ៊ាន​អះអាង​ថា គំនូរ​ត្រីសូល៌​ទាំងនោះ​មាន​លក្ខណៈខុស​ពី​លំនាំ​ដើម ?
​ដូច្នេះ​ដើម្បី​បង្ហាញ​ឲ្យ​ច្បាស់ ពី​ភាព​ខុសឆ្គង យើង​សូម​លើកយក​ភស្តុតាង​ផ្សេងៗ ជាពិសេស​ភស្ដុតាង​បុរាណវិទ្យា​ពាក់ព័ន្ធ​សញ្ញា​ត្រីសូល៌​ខាងលើនេះ ផ្ទាល់​តែម្ដង​មក​បញ្ជាក់ឲ្យ​បាន​ជាក់ច្បាស់​ពី​ការខុសឆ្គង​នេះ ។​

គំនូរមានភាពខុសឆ្គង របស់ National Geographic Magazine ខែកក្កដា ឆ្នាំ ២០០៩ កន្លងមកនេះ
​តាម​ការខិតខំ​ស្រាវជ្រាវ​របស់​យើង​កន្លងមក ពី​ចម្លាក់​លើ​ប្រាសាទបាយ័ន​បាន​នាំឲ្យ​យើង​ឃើញថា សញ្ញា​ត្រីសូល៌​នៅ​លើកំពូល​តួ​ប៉ម​ប្រាសាទ​នា​ជំនាន់​សម័យអង្គរ មាន​ទម្រង់​ខុស​ពី​រូបភាព​នៃ National Geographic Magazine ហើយ​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា​នឹង​ត្រី​សូល៌ នៃ​ប្រាង្គ​ប្រាសាទ​ថៃ នា​សម័យ​អយុធ្យា​ទៅវិញ ។​
​ដូច្នេះ​យើង​មិនបាច់​បកស្រាយ​ឲ្យ​វែងឆ្ងាយទេ ព្រោះ​ចំណុច​នេះ​ជា​ចំណុច​វិជ្ជមាន ហើយ​វា​ងាយ​យល់​ណាស់​ក្នុង​វិស័យ​សិល្បៈ​ស្ថាបត្យកម្ម​បុរាណ​ខ្មែរ ដែល​រមែង​តែង​តែមាន​ក្រឹត្យក្រម​ជា​មូលដ្ឋានគ្រឹះ ។ ព្រោះថា​វិចិត្រករ​ខ្មែរ​មាន​ជំនឿ​ជ្រួតជ្រាប​ទៅក្នុង​ក្រអៅបេះដូង មិន​អាច​រំលង​បញ្ញត្តិ​ស្ថាបត្យកម្ម​ដូនតា​ឡើយ
។​

បញ្ហា​ត្រីសូល៌​នៅ​លើកំពូល​ប្រាសាទអង្គរ​វត្ត​

សញ្ញាត្រីសូល៍ រកឃើញរកឃើញនៅបរិវេណទីក្រុង អាយុធ្យា (ឯកសារ Thai fine arts ppt)
​យើង​ពុំ​បាន​ដឹងថា តើ​ក្បាច់លំអ​កំពូល​ប្រាសាទអង្គរវត្ត​នា​សម័យ​មហានគរ​មាន​រាង​យ៉ាង​ដូចម្ដេច ​ទេ ដោយហេតុ​ថា ក្បាច់លំអ​ទាំងនោះ​ត្រូវបាន​បាត់បង់​អស់​ទៅហើយ ក្នុងសម័យ​កាលណា​យើង​ក៏​មិន​បានដឹង​ដែរ ។ គឺ​ហេតុការណ៍​នេះហើយ ធ្វើឲ្យ​យើង​មកដល់ពេលនេះ​មិន​បាន​ស្គាល់​នូវ​រូបរាង​នៃ​គ្រឿង​លំអ​ទាំងនោះ រហូត​ដល់​មិន​នឹកស្មាន​ដល់​ថា​មាន​ថែមទៀត​ផង ។​​ ​ក៏ប៉ុន្ដែ តាមរយៈ​ចម្លាក់​លើ​ជញ្ចាំង​ប្រាសាទ​បាយ័ន ដែល​បុព្វការី​ជន​ខ្មែរ​បាន​បន្សល់ទុក យើង​ដឹង​ថា​នៅលើ​កំពូល​ទាំង ៥ ពិតជា​ត្រូវបាន​លំអ​ដោយ​សញ្ញា​ត្រីសូល៌​យ៉ាង​ប្រាកដ ។​​ ​ជា​ការ​គួរ​ឲ្យ​ស្ដាយ ដោយសារ​សព្វ​ថ្ងៃនេះ​នៅ​កម្ពុជា​យើង​មិន​មាន​ប្រាសាទ​ណា ដែល​បាន​បន្សល់ទុក​នូវ​សញ្ញា​និមិត្ត​ដ៏​សំខាន់​ខាងលើ​នេះ ។ ផ្ទុយទៅវិញ នៅក្នុង​ព្រះរាជាណាចក្រ​ថៃ​បច្ចុប្បន្ន កំពូល​ប្រាង្គ និង​ចេតិយ៍​មួយចំនួន​រក្សាបាន​នូវ​និមិត្តសញ្ញា​នេះ​បាន​យ៉ាង​ជាប់លាប់ ដែល​ជនជាតិ​ថៃ​បាន​ចម្លង​ចេញពី​សំណង់​ស្ថាបត្យកម្ម​ខ្មែរ​បុរាណ ។ ជា​ឧទាហរណ៍​យើង​អាច​លើកយក​ចំលាក់​ត្រី​សូល៌ ធ្វើ​អំពី​សំរឹទ្ធ​នៅលើ​កំពូល​វត្ត​មហា​ធាតុ របស់​ថៃ​នៅ​ខេត្ត​រាជ​បុរី (​រ៉ា​ត​បុរី​) និង​នៅ​ខេត្ត​អយុធ្យា​ជា​សក្ខីកម្ម​ស្រាប់ ។
​ទាំងនេះ​សបញ្ជាក់​ឲ្យ​យើង​ឃើញថា ការ​ដែល​ស្ថាបត្យករ​ថៃ​បាន​សាងសង់​និមិត្តសញ្ញា​ទាំង​នោះ​ឡើង គឺ​គេ​ធ្វើ​តាម​លំនាំ​ខ្មែរ​ក្រោយ​ពី​សម័យ​វប្បធម៌​បាយ័ន ឬ​ក្រោយ​នេះ​បន្ដិច តាម​លំនាំ​នៃ​ប្រពៃណី​ខ្មែរ ។

ក្នុងខណៈ​ពេល​មួយ​ដែល​ប្រាង្គ​ប្រាសាទអង្គរវត្ត មិនទាន់​បាក់បែក​ខ្ទេចខ្ទាំ​ដោយ​ភ្លើងសង្គ្រាម ដែល​បង្ក​បង្កើតឡើង​ដោយ​ជនជាតិ​ថៃ ដែល​នាំមក​នូវ​មហន្តរាយ​គ្រប់បែបយ៉ាង សំរាប់​ប្រទេស​កម្ពុជា និង​ប្រជាជន​ខ្មែរ​៕
(​ម​.​ត្រា​ណេ​)

Source : Reaksmey Kampuchea

No comments: